Posts

របត់នយោបាយទំនាក់ទំនងកម្ពុជា-ចិន

របត់នយោបាយទំនាក់ទំនងកម្ពុជា - ចិន             កាលណានិយាយពីនយោបាយការបរទេសចិនចំពោះអាស៊ាន ជាពិសេសកម្ពុជា គ្រប់គ្នាសុទ្ធតែមើល ​ ឃើញ ​ ថា   គោលដៅ​របស់​ចិន​​បច្ចុប្បន្ន​ គឺ​កាត់​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​ន័យ​នេះ ប៉េកាំង​បានចាត់​ទុក​អាស៊ាន​ជា​ចន្ទល់​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៏សំខាន់។ ប៉ុន្តែទំនាក់ទំនងចិន - អាស៊ាន មិនល្អដូចការចង់បានសោះឡើយ ជាពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង។   នៅ​ក្នុង​ន័យ​បែបនេះ ​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​ដែល​ថ្នាក់​ដឹក​នាំ​ជា​បន្ត​បន្ទាប់​នៅ​ប៉េកាំងធ្វើគឺ ចាត់​ទុក​មិត្តភាព​រវាង​ប្រទេស​ខ្លួន​និង​កម្ពុជា រវាង​ប្រទេស​ខ្លួន​និង​ឡាវ ព្រម​ទាំង​រវាង​ប្រទេស​ខ្លួន​និង​ភូមា​ថា​ជា​កត្តា​មួយ​ចាំបាច់​ជា​ទី​ បំផុត ( សម្រាប់ឡាវ មិនតិចមិនច្រើន ឥទ្ធិពលរបស់វៀតណាមច្បាស់ជាមានកម្លាំងខ្លាំងជាង ដែលជាឧបសគ្គសម្រាប់ចិន ដោយឡែកភូមា អ្នកណាក៏ដឹងដែរថា មិត្តដ៏ល្អរបស់ចិនគឺរដ្ឋាភិបាលយោធាបច្ចុប្បន្ន តែចិនក្នុងចំណោមប្រជាជនភូមាប្រៀបដូចជាសត្រូវ ) ។           ...